មន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រាប់ថា សហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី

(វ៉ាស៊ីនតោន)៖ មន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រាប់ថា សហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី បើទោះជាទីក្រុងមូស្គូបានព្រមានជាបន្តបន្ទាប់ពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។

មន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ចាក់កាលថ្ងៃសុក្រសប្ដាហ៍នេះថា​ «យើងកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ…ហើយយើងមិនបានវាយតម្លៃឃើញពីការគំរាមកំហែង នៃការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងលើទឹកដី NATO នោះទេ»