លោក Zelenskyy បាននិយាយថា ប្រទេសប៊ុលហ្គារី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលជួយអ៊ុយក្រែន

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឱ្យដឹងថា លោកបានពិភាក្សាអំពីលទ្ធភាពនៃការជួសជុលសម្ភារយោធាអ៊ុយក្រែន នៅក្នុងប្រទេសប៊ុលហ្គារីជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Kiril Petkov

លោក Zelenskyy និយាយនៅក្នុងសន្និសីទសារព័ត៌មាន​ ជាមួយលោក Petkov ក្នុងទីក្រុងគៀវថា ប្រទេសប៊ុលហ្គារី ជាប្រទេសមួយក្នុងចំណោមប្រទេសដែលជួយអ៊ុយក្រែន៕