​​​​​យោធា​​​កោះតៃ​វ៉ាន់ កាលពីថ្ងៃពុធ​​​​​បានឱ្យដឹងថា ​ខ្លួន​​កំពុង​រៀនសូត្រ​មេរៀន​​​ពី​​​សង្គ្រាម​​​របស់​រុស្ស៊ី​ នៅក្នុង​​ប្រទេស​អ៊ុយក្រែន​ ខណៈ​​​បង្ហាញពីផែនការនានា​​សម្រាប់​​សមយុទ្ធ​យោធា​​​ប្រចាំឆ្នាំ​​របស់ខ្លួ​​​ន ដើម្បី​ការពារ​កោះនេះ​ ពីការ​​​វាយប្រហារ​​របស់​ប្រទេសចិន

កោះតៃវ៉ាន់​៖ ​​​​​យោធា​​​កោះតៃ​វ៉ាន់ កាលពីថ្ងៃពុធ​​​​​បានឱ្យដឹងថា ​ខ្លួន​​កំពុង​រៀនសូត្រ​មេរៀន​​​ពី​​​សង្គ្រាម​​​របស់​រុស្ស៊ី​ នៅក្នុង​​ប្រទេស​អ៊ុយក្រែន​ ខណៈ​​​បង្ហាញពីផែនការនានា​​សម្រាប់​​សមយុទ្ធ​យោធា​​​ប្រចាំឆ្នាំ​​របស់ខ្លួ​​​ន ដើម្បី​ការពារ​កោះនេះ​ ពីការ​​​វាយប្រហារ​​របស់​ប្រទេសចិន ។

ការវាយ​លុក​របស់​រុស្ស៊ី​​​​​​លើ​អ៊ុយក្រែន ​​​​​បង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំង​​​​ថា ថ្ងៃណាមួយ ក្រុងប៉េកាំង​ អាចនឹ​ង​ដើរតាម​​វិធីស្រដៀងគ្នានេះ ​តាមរយៈការគំរាម​​​នានា ​ដើម្បី​ដាក់​បញ្ចូល​​កោះ​​ជិតខាង​របស់ខ្លួន​មួយនេះ​ជា​ឧបសម្ព័ន្ធ​​របស់​ចិន​។ ខណៈ​យោធា​​របស់​កោះតៃវ៉ាន់​ បានប្រកាស​កាលបរិច្ឆេទ​នៅខែ កក្កដា ​សម្រាប់​ល្បែង​សង្គ្រាម​របស់ខ្លួន​ដែលមានឈ្មោះ​ថា ​”Han Kuang” ក្រុម​មេបញ្ជាការ​​​​បាន​បញ្ជាក់​ច្បាស់​ថា​ ជម្លោះ​អ៊ុយក្រែន​​​​នឹង​ក្លាយ​ជា​​បទពិសោធន៍​សម្រាប់​សមយុទ្ធ​នេះ ៕ ​​