នៅក្នុង​រោងចក្រ​ដែកថែប Azovstal ​​​​ ក្នុងទីក្រុង​ Mariupol ដែលទាហាន​​អ៊ុយក្រែន​​ ​បាន​​​សំងំលាក់ខ្លួននោះ បាន​អំពាវនាវដល់​បណ្ដា​ប្រទេស​លោកខាងលិច​​ជួយ​សង្រ្គោះមនុស្សគ្រប់គ្នា​​​ដែល​កំពុងជាប់​​ក្នុង​បរិវេណ​នោះ

អ៊ុយក្រែន៖ ​​នៅក្នុង​រោងចក្រ​ដែកថែប Azovstal ​​​​ ក្នុងទីក្រុង​ Mariupol ដែលទាហាន​​អ៊ុយក្រែន​​ ​បាន​​​សំងំលាក់ខ្លួននោះ បាន​អំពាវនាវដល់​បណ្ដា​ប្រទេស​លោកខាងលិច​​ជួយ​សង្រ្គោះមនុស្សគ្រប់គ្នា​​​ដែល​កំពុងជាប់​​ក្នុង​បរិវេណ​នោះ ។

លោក Serhiy Volyna បញ្ជាការ​​​កងទ័ព​អ៊ុយក្រែន ដែល​កំពុងការពារ​​ទីក្រុងនេះ ​ពី​ការ​វាយ​លុក​របស់រុស្ស៊ី​ បាន​ជំរុញដល់បណ្ដា​មេដឹកនាំ​​លោកខាងលិច​ជួយរំដោះ​​​កងទ័ព​​​​​​ក្នុង​ទីក្រុង Mariupol ​និងបន្ត​​ជួយ​សង្គ្រោះ​​ជនស៊ីវិល​ ​​និង​កងទ័ព​​រាប់រយនាក់​ដែល​បានជាប់​​ក្នុង​រោងចក្រ​ដែក​ថែបនេះ។ លោក បានបន្តថា ទាហាន​​អ៊ុយក្រែន​​ជាង​ ៦០០នាក់ បាន​រងរបួស​ និងមាន​ជនស៊ីវិលរាប់រយនាក់​​​រួមទាំង​កុមារ​ កំពុងជាប់ក្នុង​រោងចក្រ​ដែកថែប ដែលជា​​មូលដ្ឋាន​ចុងក្រោយ​​​របស់ក្រុមអ្នកតស៊ូអ៊ុយក្រែន​ ក្នុងទីក្រុង​កំពង់ផែយុទ្ធសាស្ត្រនេះ​៕ ​​