លោកជំទាវ ឱ វណ្ណឌីន បានបន្តចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងមួយចំនួន ដែលជាគោលដៅចាំបាច់សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ នឹងសិស្សានុសិស្សដែលនៅរាជធានីភ្នំពេញ និងពន្លឿនការចាក់វ៉ាកសាំងឲបានលឿនតាម ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រុមការងាររបស់ក្រសួងសុខាភិបាល នៅថ្ងៃទី28 ខែ មេសា ឆ្នាំ 2022 បានបន្តចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងមួយចំនួន ដែលជាគោលដៅចាំបាច់សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ នឹងសិស្សានុសិស្សដែលនៅរាជធានីភ្នំពេញ និងពន្លឿនការចាក់វ៉ាកសាំងឲបានលឿនតាម ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅគោលដៅចំនួន៣ទីតាំង រួមមាន សកលវិទ្យាល័យ វ៉ានដា សាលារៀនប៊ែលធី និងផ្សារទួលទំពូង៕