បើតាមការផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានព្រមានថាប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង សង្រ្គាមអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ

(មូស្គូ)៖បើតាមការផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានព្រមានថាប្រទេសទាំងឡាយណា ជាពិសេសគឺ NATO ដែលហ៊ានធ្វើអន្តរាគមន៍នៅក្នុង សង្រ្គាមអ៊ុយក្រែននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដោយយោធា «លឿនដូចផ្លេកបន្ទោរ» ពីសំណាក់ទីក្រុងមូស្គូ។

នៅថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានធ្វើការព្រមាន នៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ី ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)បន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ។

លោក ពូទីន បានបញ្ចាក់ថា  «យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេចចិត្ត រួចរាល់ហើយលើបញ្ហានេះ»