គណនីហ្វេសប៊ុកមួយឈ្មោះ Srey Aun Naga នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ បានបង្ហោះផ្សាយលិខិតចំហមួយ ពាក់ព័ន្ធនិងសកម្មភាព ញុះញង់ ដឹកនាំធ្វើបាតុកម្មខុសច្បាប់របស់ នាង ឈឹម ស៊ីថរ និងក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលត្រូវបានបញ្ឈប់ពីការងារ

(ភ្នំពេញ)៖ គណនីហ្វេសប៊ុកមួយឈ្មោះ Srey Aun Naga នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ បានបង្ហោះផ្សាយលិខិតចំហមួយ ពាក់ព័ន្ធនិងសកម្មភាព ញុះញង់ ដឹកនាំធ្វើបាតុកម្មខុសច្បាប់របស់ នាង ឈឹម ស៊ីថរ និងក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលត្រូវបានបញ្ឈប់ពីការងារ។ ក្នុងលិខិតចំហបានបញ្ជាល់ថា ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយនិងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ។