​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​កង​រក្សា​សន្តិភាព​ មកកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia

អ៊ុយ​ក្រែ​ន៖ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​កង​រក្សា​សន្តិភាព​ មកកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​នៅតែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​កង​កម្លាំង​រុស្ស៊ី​។

លោក Volodymyr Zelenskyy បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន ​ជាមួយ​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) លោកបាននិយាយថា ដោយ​គិត​ពី​កម្រិត​នៃ​ការ​គំរាមកំហែង យើង​គិត​ថា​ ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់​រុស្ស៊ី​ត្រូវ​តែ​មាន​លក្ខណៈ​ខុស​ប្លែក​។​ លោក Rafael Mariano Grossi ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាននិយាយដែរថា ​វា​អាច​ទៅ​រួច​ដែល​ឧបទ្ទវហេតុ​អាច​កើតឡើង ​ខណៈ​ទាហាន​រុស្ស៊ី​ដណ្ដើម​បានការ​គ្រប់​គ្រង​រោងចក្រ ជាទី​តាំង​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl ឆ្នាំ១៩៨៦៕