លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កោះតៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់យោធាចិន

(វ៉ាស៊ីនតោន)៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ កោះតៃវ៉ាន់ ក្នុងការពង្រឹងសមត្ថភាពយោធា ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់យោធាចិន។ បើតាមប្រភពសារព័ត៌មាន South China Morning Post បានផ្សាយ នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

លោក Antony Blinken បានលើកឡើង នឹងសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានបញ្ចាក់ថា «រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្ដេជ្ញាចិត្តដើម្បីធានាឱ្យបានថាតៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ ក្នុងការការពារខ្លួនឯងប្រឆាំងនឹង ការឈ្លានពាន ក្នុងនោះរួមមានសកម្មភាពឯកតោភាគីរបស់ចិន ដែលបានកំពុងស្ថានភាពដើមនៅក្នុងតំបន់អស់រាប់ទសវត្សរ៍មកនេះ»