(កៀវ)៖ កាលពីថ្ងៃអង្គារ ខែមេសាម្សិលមិញ អាជ្ញាធរអ៊ុយក្រែន បានរុះរើរូបសំណាកដ៏ធំមួយ សល់ពីអតីតសម័យសហភាពសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។
លោក វីតាលី ឃ្លីតស្កូ (Vitaly Klitschko) អតិតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក នឹងជាអភិបាលទីក្រុងកៀវ បាននិយាយថា «ឥឡូវនេះ យើងមើលឃើញយ៉ាងច្បាស់ថាអ្វីគឺជាមិត្តភាពនេះ នោះគឺការបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន … ការសម្លាប់មនុស្សរាប់ម៉ឺននាក់។ ខ្ញុំជឿជាក់ថាអត្ថន័យនៃរូបសំណាកនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលនេះ»៕