លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បានប្រាប់ឱ្យដឹងថា សហភាពអឺរ៉ុប (EU) មានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន ២ភាគ៣នៅដំណាច់ឆ្នាំនេះ និងដល់កម្រិតសូន្យនៅចុងឆ្នាំ២០២៧

(មីលែន)៖ លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប បានប្រាប់ឱ្យដឹងថា សហភាពអឺរ៉ុប (EU) មានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន ២ភាគ៣នៅដំណាច់ឆ្នាំនេះ និងដល់កម្រិតសូន្យនៅចុងឆ្នាំ២០២៧។

បើតាមការផ្សាយរបស់ព័ត៌មានរ៉យទ័រ លោក Gentiloni បានបន្ថែមថា EU នឹងទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២២ ពីទិសដៅ ៤% កន្លងមក ដោយគ្រោងនឹងចេញផ្សាយការព្យាកររបស់ខ្លួននៅថ្ងៃទី១៦ ខែឧសភា។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍មុនបានទម្លាក់ការព្យាករកំណើនរបស់តំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំ២០២២ មកនៅត្រឹម ២,៨% ពី ៣,៩% ដោយសារផលវិបាកដែលកើតចេញពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។

លោកបានបញ្ចាក់បន្ថែមថា៖ «ហានិភ័យនៃភាពទ្រឹងនៃសេដ្ឋកិច្ចក៏នឹងអាស្រ័យយ៉ាងខ្លាំងទៅលើរយៈពេលនៃ កើតមានសង្គ្រាមផងដែរ»៕