(UN)៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានយល់ព្រមជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal

(UN)៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បានយល់ព្រមជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៃទីក្រុងម៉ារីយូប៉ូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

នៅក្នុងជំនួបនៅឯទីក្រុងមូស្គូ ការព្រមព្រៀងខាងលើ រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) និងលោក ពូទីន បានពិភាក្សាគ្នាពីស្ថានភាពនៅឯរោងចក្រដែកថែប Azovstal ជាសមរភូមិតស៊ូ ចុងក្រោយបំផុតរបស់កងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាច្រើនខែមកនេះ។

សូមបញ្ចាក់ថា លោក ពូទីន កាលពីថ្ងៃអង្គារ ខែមេសាម្សិលមិញ បានប្រាប់សមភាគីតួកគី គឺលោក តាយយ៉ីប អឺដូហ្កាន់ថាមិនមានប្រតិបត្តិការយោធា ណាមួយកំពុងដំណើរក្នុងទីក្រុងម៉ារីយូប៉ូលនោះទេ ហើយថាទីក្រុងកៀវគួរតែទទួលខុសត្រូវលើមនុស្សដែលកំពុងជាប់គាំងក្នុងរោងចក្រ Azovstal