ទីក្រុងវ៉ាស៊ីនតោន នឹងត្រៀមជំនួយយោធាដែលមានទឹកប្រាក់សរុបចំនួន ៧១៣លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសចំនួន ១៥ផ្សេងទៀតនៅអឺរ៉ុប

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រៀមជំនួយយោធាដែលមានទឹកប្រាក់សរុបចំនួន ៧១៣លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសចំនួន ១៥ផ្សេងទៀតនៅអឺរ៉ុប។ ក្នុងចំណោមជំនួយយោធាដែលមានទឹកប្រាក់ចំនួន ៧១៣លានដុល្លាអាមេរិក… ច្រើនជាង ៣២២លានដុល្លារអាមេរិក នឹងផ្ដល់ទៅឱ្យប្រទេសអ៊ុយក្រែន ខណៈចំនួនទឹកប្រាក់ដែលនៅសល់ នឹងត្រូវបែងចែកទៅឱ្យក្នុងចំណោម ប្រទេសនៃតំបន់អឺរ៉ុបខាងកើត និងកណ្តាល៕