នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននឹងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននឹងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook បានបញ្ជាក់យ៉ាងដូច្នេះថា « នៅម៉ោង៨៖០០ព្រឹកនេះ ខ្ញុំនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ប្រកបដោយជោគជ័យកាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវីដ -១៩ និងបានសប្បាយរីករាយក្នុងថ្ងៃចុងសប្តាហ៍។សូមជូនរូបថតមួយសន្លឹកពីជប៉ុន»