លោកស្រី គ្រីស្ទៀ ហ្វ្រីលែន បានបញ្ចាក់ថា «G20 មិនអាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ជាមួយរុស្ស៉ីអង្គុយនៅតុប្រជុំ

(វ៉ាស៊ីនតោន)៖ លោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា បានប្រាប់ឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមប្រទេសដែលសេដ្ឋកិច្ចរីកចម្រើន G20 មិនអាចធ្វើការប្រកបដោយប្រសិទ្ធភាពបានទេ ដរាណារុស្ស៉ីនៅតែជាសមាជិកនោះ។

លោកស្រី គ្រីស្ទៀ ហ្វ្រីលែន បានបញ្ចាក់ថា «G20 មិនអាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ជាមួយរុស្ស៉ីអង្គុយនៅតុប្រជុំ។ រុស្ស៉ីមិនសមមានកន្លែង អង្គុយនៅនឹងតុប្រជុំ នៃបណ្តាប្រទេសដែលបានរួបរួមគ្នា ដើម្បីរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោកឡើយ»។ លោកស្រី បានបន្ថែមថា «រុស្ស៉ីបានបំពានច្បាប់អន្តរជាតិយូមកហើយ ជាមួយនឹងការឈ្លានពានភាគខាងត្បូងអ៊ុយក្រែន (សំដៅលើតំបន់គ្រីមា), អ្នកឯងមិនអាចជាអ្នកប្រមាញ់សត្វផង និងជាអ្នកការពារសត្វផង ក្នុងពេលតែមួយបានទេ»