(កណ្តាល)៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលរបស់លោកចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។
មន្ត្រីនគរបាលដែលបាត់បង់ជីវិតនោះរួមមាន៖
ទី១៖ ជនរងគ្រោះឈ្មោះ ជុច សុភា ជាមេប៉ុស្តិ៍ទួលព្រិច និងទី២៖ ឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន។ ដោយឡែកខ្មាន់កាំភ្លើង និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ៕