ភ្នំពេញ៖ កីឡាករ Eric Pen អ្នកប្រដាល់ កូនកាត់ ខ្មែរ – អាមេរិក មិនអាចចូលរួម ស៊ីហ្គេមលើកទី៣១ នៅ ប្រទេសវៀតណាម ដោយសារ បញ្ហាទម្ងន់មិនអាចសម្រកបាន។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ឱ្យដឹងថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គឺគ្មានឈ្មោះ កីឡាករ Eric Pen កូនកាត់ខ្មែរ-អាមេរិក ដែលជាម្ចាស់ខ្សែក្រវាត់ WBA Asia នោះទេ ដោយសារលើសទម្ងន់។
សូមជម្រាបថា កីឡាករ Eric Pen ត្រូវប្រកួតក្នុងទម្ងន់ ៩១ គីឡូក្រាម ដោយសារបញ្ហា មិនអាចធ្វើទម្ងន់ឱ្យស្រក តាមការកំណត់ (៩១គីឡូក្រាម) សម្រាប់គេមានការពិបាក ក្នុងការទម្លាក់ទម្ងន់ ។ ប៉ុន្តែសម្រាប់នៅស៊ីហ្គេម នៅប្រទេសកម្ពុជា ឆ្នាំ២០២៣ គឺសហព័ន្ធ នឹងដាក់ឲ្យរូបគេលេងលើប្រភេទ ទម្ងន់៩២ បូកតែម្ដង ពោលគឺឲ្យតែមានទម្ងន់ ចាប់ពី (៩២គីឡូក្រាម) ឡើងទៅ គឺប្រកួតបានហើយ ដូច្នេះកីឡាករ Eric Pen នៅតែជាក្ដីសង្ឈឹម រកមេដាយជូនកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣ ៕