រុស្ស៊ី៖ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ដែលនៅតែបន្តលាក់ខ្លួនក្នុងទីក្រុង Mariupol ត្រូវបានរុស្ស៊ីផ្ដល់ឱសានវាទថ្មីឲ្យទម្លាក់អាវុធចុះនៅថ្ងៃពុធនេះ ខណៈរុស្ស៊ីកំពុងរុលទៅមុខក្នុងការវាយប្រហារជាថ្មីក្នុងភាគខាងកើត ស្របពេលបណ្ដារដ្ឋាភិបាលលោកខាងលិចបានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀតដល់រដ្ឋធានី Kyiv។
កងកម្លាំងរុស្ស៊ីរាប់ពាន់នាក់ បើកការបាញ់ស្រោចដោយគ្រាប់រ៉ូកែត កំពុងរុលទៅមុខដូចអ្វីដែលក្រុមមន្ត្រីអ៊ុយក្រែនបានហៅថា ជាសង្គ្រាមតំបន់ Donbas។ នេះគឺជាការវាយប្រហារដ៏ធំបំផុតនៅរដ្ឋក្នុងតំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥ មក ទោះយ៉ាងណាក៏ដោយគេបានមើលឃើញថា សង្គ្រាមនេះបានបង្ខំឲ្យមនុស្សជិត ៥លាននាក់ភៀសខ្លួនចូលទៅប្រទេសជិតខាង ៕