ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំក្រុមការងារប្រជុំជា មួយភាគីវៀតណាម និងអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រក្នុងទឹកដីនៃប្រទេសកម្ពុជា និងក្នុងទឹកដីនៃប្រទេសវៀតណាម

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ម្សិលមិញ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំក្រុមការងារប្រជុំជា មួយភាគីវៀតណាម និងអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រក្នុងទឹកដីនៃប្រទេសកម្ពុជា និងក្នុងទឹកដីនៃប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោក កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី១ និងកិច្ចសន្ទនគោលនយោបាយការពារជាតិកម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ លើកទី៥។