លោក Nikolai Korchunov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតំបន់ បាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសានេះថា រុស្ស៊ីព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពរបស់កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)

(មូស្គូ)៖ លោក Nikolai Korchunov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតំបន់ បាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសានេះថា រុស្ស៊ីព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពរបស់កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅតំបន់អាក់ទិក ហើយមើលឃើញហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលកើតឡើងនៅក្នុងតំបន់  បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters។

លោក Korchunov បានបញ្ចាក់យ៉ាងថា «ការកើនឡើងនាពេលថ្មីៗនេះ នៃសកម្មភាពរបស់អង្គការណាតូនៅក្នុងតំបន់អាក់ទិក គឺជាមូលហេតុនៃការព្រួយបារម្ភ។ សមយុទ្ធយោធាទ្រង់ទ្រាយធំមួយផ្សេងទៀត នៃសម្ព័ន្ធភាពត្រូវបានធ្វើឡើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសន័រវេស ដែលកត្តាទាំងនេះ មិនបានរួមចំណែកដល់សន្តិសុខក្នុងតំបន់ឡើយ»។ សកម្មភាពបែបនេះបង្កើនហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលបន្ថែមពីលើហានិភ័យសុវត្ថិភាព ក៏អាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីអាកទិកផងដែរ៕