លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចមកកាន់ប្រទេសអ៊ុយក្រែន ដើម្បីមើលដោយផ្ទាល់ភ្នែកនូវភស្ដុតាងដែលបង្ហាញថាទាហានរុស្ស៉ីបាន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍

(វ៉ាស៊ីនតោន)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បំពេញទស្សនកិច្ចមកកាន់ប្រទេសអ៊ុយក្រែន ដើម្បីមើលដោយផ្ទាល់ភ្នែកនូវភស្ដុតាងដែលបង្ហាញថាទាហានរុស្ស៉ីបាន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ចាក់ថា «ខ្ញុំបាននិយាយទៅកាន់គាត់ (លោក ម៉ាក្រុង) កាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា)។ ខ្ញុំគ្រាន់តែប្រាប់គាត់ថាខ្ញុំចង់ឱ្យគាត់យល់ថានេះមិនមែនជាសង្រ្គាមទេ ប៉ុន្តែជាវាជាអំពើប្រល័យពូជសាសន៍។ ដូច្នេះខ្ញុំបានអញ្ជើញគាត់ឱ្យមកមើលភស្តុតាងដោយផ្ទាល់ភ្នែក»

សូមជម្រាបថា លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ដោយជឿជាក់ដែរថាលោក ម៉ាក្រុង មិនហ៊ានប្រើប្រាស់ពាក្យប្រល័យពូជសាសន៍ប្រឆាំងនឹង រុស្ស៉ី ដូចប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពីព្រោះលោកគិតថាវាអាចនឹងបំផ្លាញដល់ឱកាសក្នុងការរក្សាទំនាក់ទំនងការទូតជាមួយរុស្ស៉ី៕