នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់ឱ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះរាល់ទម្រង់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់ឱ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះរាល់ទម្រង់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។

លោក Zhao Lijian បានបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោកបានបន្តថា សមាជិកសភាអាមេរិកគួរតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលអាមេរិក ដោយបន្ថែមថា ពួកគេគួរតែ បញ្ឈប់ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចផ្លូវការ ជាមួយ កោះតៃវ៉ាន់ហើយកុំធ្វើសុន្ទរកថាដែលមិនមានទំនួលខុសត្រូវ៕