លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធមិនទទួលជួបប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅទីក្រុងគៀវ

(គៀវ)៖  លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធមិនទទួលជួបប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅទីក្រុងគៀវ។

លោក Steinmeier គ្រោងនឹងទៅទស្សនាទីក្រុងកៀវនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយតំណាងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដើម្បីជួបលោកប្រធានាធិបតី Zelensky ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា លោក Steinmeier មិនត្រូវបានស្វាគមន៍ទេ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយរុស្ស៊ី៕