បុរស​ម្នាក់​ដែល​បាន​បាញ់​មនុស្ស​យ៉ាង​តិច​១៧​នាក់​នៅ​រថភ្លើង​​ក្រោម​ដី​ដ៏​ចង្អៀត​មួយ ដោយ​ពាក់​របាំង​ការពារ​ឧស្ម័ន មុន​ពេល​បំផ្ទុះ​គ្រាប់​បែកផ្សែង​ហើយ​បើក​ការបាញ់ប្រហារ​ទៅលើ​អ្នកដំណើរ​ នៅរថភ្លើងក្រោមដី

កាលពី​ថ្ងៃ​អង្គារ​ទី​១២​មេសា​នៅ​ទីក្រុង​ញូវយ៉ក​ បុរស​ម្នាក់​ដែល​បាន​បាញ់​មនុស្ស​យ៉ាង​តិច​១៧​នាក់​នៅ​រថភ្លើង​​ក្រោម​ដី​ដ៏​ចង្អៀត​មួយ ដោយ​ពាក់​របាំង​ការពារ​ឧស្ម័ន មុន​ពេល​បំផ្ទុះ​គ្រាប់​បែកផ្សែង​ហើយ​បើក​ការបាញ់ប្រហារ​ទៅលើ​អ្នកដំណើរ​ នៅរថភ្លើងក្រោមដី ​។​

ស្នងការ​ប៉ូលិស​ក្រុង​ញូវយ៉ក​លោក គី​ឆាន សេវែ​ល (Keechant Sewell)​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្មាន់កាំភ្លើង​សង្ស័យ​បាន​ពាក់​របាំង​ការពារ​ឧស្ម័ន​ខណៈ​ដែល​រថភ្លើង​កំពុង​មក​ដល់​ស្ថា​​នី​យ​ផ្លូវ​លេខ ៣៦​។​ ហើយភ្លាមៗនោះ គេបានជំរុញឱ្យក្រុមអាជ្ញាធរចាត់វិធានការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវអំពើហិង្សា នៅតាមទីសាធារណៈដឹកជញ្ជូនក្នុងទីក្រុងនេះ ផងដែរ៕

 

ប្រភព៖ Reuters