នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុន បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣៩៨នាក់ រួមទាំងកូនស្រី២នាក់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយស្ថានប័នចំនួន២៨ផ្សេងទៀត

(តូក្យូ)៖ នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុន បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលចំនួន ៣៩៨នាក់ រួមទាំងកូនស្រី២នាក់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមជាមួយស្ថានប័នចំនួន២៨ផ្សេងទៀត ដែលជាផ្នែកនៃការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួន ទៅលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានជប៉ុន នីបផុន (Nippon) នៅថ្ងៃអង្គារ  ខែមេសា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ិដា (Fumio Kishida) ដើម្បីបញ្ជាក់ពីគោលជំហររបស់ជប៉ុន ជាមួយក្រុមប្រទេស G7។ បុគ្គលទាំង ៣៩៨នាក់ ដែលនឹងត្រូវបង្កកទ្រព្យសម្បត្តិ រួមមានទាំងកូនស្រីរបស់លោកពូទីន គឺនាង ម៉ារៀ វ៉ូរ៉ុនស៉ូវ៉ា (Maria Vorontsova) និង ខេតធឺរីណា ទីខុនណូវ៉ា (Katerina Tikhonova) ក៏ដូចជាភរិយា និងកូនស្រីរបស់លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ដែលជារដ្ឋមន្រ្តីការបរទេសរុស្ស៉ីផងដែរ៕