លោក យូរី កូឆេវេនកូ (Yuriy Kochevenko) ទាហានរបស់អ៊ុយក្រែន ដែលបានបង្ហោះវីដេអូតាមអ៊ីនធឺណិត អបអរសាទរ បន្ទាប់ពីពួកគេបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ី ជាមួយនឹងមីស៊ីលផលិតដោយអង់គ្លេស កាលពីថ្ងៃទី៩ ខែមេសា កន្លងមក។ មីស៊ីលស្តាស្ត្រិក( Starstreak) ផលិតនៅចក្រភពអង់គ្លេស បានបាញ់ទម្លាក់ដ្រូនអូរ៉ាយអឹន( Orion) របស់រុស្ស៊ីនៅអ៊ុយក្រែន ដោយជំរុញឱ្យមានការអបអរសាទរពីកងទ័ពអ៊ុយក្រែន និងរូបភាពទាហានម្នាក់ស្រែកជេរបំណែកបាក់បែកដោយលើកម្រាមដៃកណ្តាលរបស់ខ្លួន ខណៈវាធ្លាក់ពីលើមេឃ៕