នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល១៧នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល១៧នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ និងស្រវឹង។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងផងដែរ៕