លោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនឹងផ្តល់នូវសព្វាវុធឲ្យអ៊ុយក្រែន  ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី

(វ៉ាស៊ីនតោន)៖ បើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក បានប្រាប់ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកនឹងផ្តល់នូវសព្វាវុធឲ្យអ៊ុយក្រែន  ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី។

លោក ជេក ស៊ូលលីវ៉ាន (Jake Sullivan) បាននិយាយយ៉ាងដូច្នេះថា «រដ្ឋបាលរបស់លោក ចូ បៃដិន នឹងបន្តផ្តល់ឲ្យ អ៊ុយក្រែននូវសព្វាវុធ ដែលខ្លួនត្រូវការ ដើម្បីវាយបកលើរុស្ស៉ីវិញ, ទប់ស្កាត់ការដណ្តើមយកទឹកដី និងការកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីតោនហៅថាជាឧក្រិដ្ឋកម្មសង្រ្គាម»