បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងតែចង់ចូលជាសមាជិកអង្គការ NATO

(ឡុងដ៍)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងតែចង់ចូលជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅរដូវក្ដៅខាងមុខ។

ក្រុមមន្ត្រីអាមេរិកបាននិយាយថាសមាជិកភាព NATO សម្រាប់ហ្វាំងឡង់ និងស៊ុយអែត គឺជាប្រធានបទដ៏សំខាន់នៃ កិច្ចសន្ទនា និងកិច្ចប្រជុំជាច្រើនរវាងរដ្ឋមន្ត្រីការបរទេសនៃបក្សសម្ព័ន្ធយោធាមួយនេះ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ២ផងដែរកាលពីសប្ដាហ៍មុន។ ប៉ុន្តែ សារព័ត៌មាន The Times មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទដែលហ្វាង់ឡង់ និងស៊ុយអែតចូល NATO នោះទេ ខណៈ រុស្ស៉ីធ្លាប់បានព្រមានថានឹងចាត់វិធាការឆ្លើយតបយ៉ាងសមស្រប ដើម្បីការពារសន្តិសុខរបស់ខ្លួន៕