លោក ហ្គេនណាឌី គូសមីន (Gennady Kuzmin) អគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) បានហៅចំណាត់ការព្យួរសមាជិកភាព របស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាទង្វើខុសច្បាប់

(មូស្គូ)៖ លោក ហ្គេនណាឌី គូសមីន (Gennady Kuzmin) អគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) បានហៅចំណាត់ការព្យួរសមាជិកភាព របស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាទង្វើខុសច្បាប់ និងមានចេតនានយោបាយជំរុញពីក្រោយ ជាមួយការប្រកាសដែរថារុស្ស៉ីសម្រេចចិត្តចាកចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្សតែម្តង។ បើតាមការផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ការបោះឆ្នោតលើដំណោះស្រាយព្យួរសមាជិកភាពរុស្ស៊ី ដែលផ្ដួចផ្ដើមឡើងដោយ សហរដ្ឋអាមេរិក ជាមួយសំឡេងគាំទ្រចំនួន ៩៣ ខណៈប្រទេសចំនួន ២៤ បោះឆ្នោតជំទាស់ និង ៥៨ប្រទេសបោះឆ្នោតអនុបវាទ៕