អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបញ្ចេញសារជាវីដេអូ របស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ពិភពលោកពោរពេញដោយប្រជាធិបតេយ្យត្រូវតែឈប់ទិញប្រេងរបស់រុស្ស៊ី និងកាត់ផ្ដាច់ធនាគាររុស្ស៊ីទាំងស្រុងចេញពីប្រព័ន្ធហិរញ្ញវត្ថុ។ ឲ្យសមល្មមដែលរុស្ស៊ីត្រូវបញ្ចប់សង្គ្រាមរបស់ខ្លួនបន្ទាប់ពីការចោទប្រកាន់ថា ប្រទេសមួយចំនួននៅតែយកលុយជាធំជុំវិញការដាក់ទណ្ឌកម្មចំពោះការសម្លាប់ជនស៊ីវិល ដែលលោកខាងលិចថ្កោលទោសថា ជាឧក្រិដ្ឋកម្មសង្គ្រាម។
លោក Zelenskiyy បាននិយាយថា កងកម្លាំងវិមានក្រឹមឡាំងកំពុងព្យាយាមបិទបាំងភស្តុតាងនៃអំពើឃោរឃៅរបស់ខ្លួន បន្ទាប់ពីរូបភាពសាកសពជនស៊ីវិលដេកស្លាប់រដូករណែល តាមផ្លូវក្នុងទីក្រុង Bucha នាំឲ្យមានការថ្កោលទោសជាអន្តរជាតិ៕