រុស្ស៊ី៖ លោក Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌលគ្រប់គ្រងអាកាសចរណ៍ និងការពារដែនអាកាសរបស់អ៊ុយក្រែននៅក្នុងទីក្រុងគៀវ។ ឃ្លាំងស្តុកប្រេងឥន្ធនៈធំៗក្នុងក្រុង Mykolaiv, ក្រុង Slavuta, ក្រុង Rivne និងក្រុង Ternopil ត្រូវបានវាយប្រហារដោយការបាញ់ផ្លោង។ ឃ្លាំងទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់កងទ័ពអ៊ុយក្រែនក្នុងតំបន់ Mykolaiv និង Donetsk។ កងទ័ពអាកាសយុទ្ធសាស្ត្ររបស់រុស្ស៊ីបានវាយប្រហារគោលដៅយោធាចំនួន ៤២កន្លែងនៅអ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលចំនួនបី៕