នាយឧត្ដមសេនីយ៍ វង្ស ពិសេន តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែន ទិសទី១ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងទ័ពនៅតំបន់ព្រំដែន ទិសទី១ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងពិធីជួបសំណេះសំណាលនោះផងដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងនៅទិសទី១ ខេត្តបន្ទាយមានជ័យ ក្នុងកិច្ចខិតខំអនុវត្តភារកិច្ចការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ ដូច្នេះកងកម្លាំងត្រូវតែថែរក្សាការពារឲ្យបានគត់មត់ មិនអនុញ្ញាតឲ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ»។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជា និងស្មារតីទទួលខុសត្រូវតួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ផងដែរ៕