នៅថ្ងៃសៅរ៍ម្សិលមិញនេះ លោក វ៉ាង លូតុង (Wang Lutong) ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសចិន បានប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានទទួលការស្នើពីទីក្រុងគៀវ (Kiev) ដើម្បីធានាសន្តិសុខសម្រាប់ប្រទេស អ៊ុយក្រែននោះទេ

(ប៉េកាំង)៖នៅថ្ងៃសៅរ៍ម្សិលមិញនេះ លោក វ៉ាង លូតុង (Wang Lutong) ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសចិន បានប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសចិនមិនទាន់បានទទួលការស្នើពីទីក្រុងគៀវ (Kiev) ដើម្បីធានាសន្តិសុខសម្រាប់ប្រទេស អ៊ុយក្រែននោះទេ។ បើតាមសារព័ត៌មានរុស្ស៉ី Tass បានចុះផ្សាយ នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២១។

សូមបញ្ចាក់ថា នៅក្នុងជំនួបជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ចិនក៏បានផ្តល់ការធានាថាខ្លួននឹងចូលរួមស្វែងរកសន្តិភាព ក្នុងប្រទេស អ៊ុយក្រែន ប៉ុន្តែអាស្រ័យលើលក្ខខណ្ឌផ្ទាល់ខ្លួន ដោយងាកចេញពីការដាក់សម្ពាធលើរុស្ស៊ី៕