នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ជិត១២លានដូស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ជិត១២លានដូស ហើយមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។ យើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារប្រជាពលរដ្ឋរបស់យើង តាមរយៈដូសជំរុញដូសទី៣ ឬដូសទី៤ សម្រាប់ប្រជាពលរដ្ឋ»។ សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា បើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី០៦ ខែមេសាខាងមុខ វ៉ាក់សាំងដែលជាជំនួយរបស់អ៉ីតាលី ចំនួនជាង១លានដូសទៀត កំពុងត្រៀមរៀបចំដឹកមកកម្ពុជា ផងដែរ