អ៊ុយក្រែន៖ អ្នកសារព័ត៌មាន AP កាលពីថ្ងៃចន្ទមើលឃើញរថក្រោះជាច្រើនគ្រឿងរបស់កងទ័ពអ៊ុយក្រែន ត្រូវបានស្វាគមន៍ដោយក្រុមប្រជាពលរដ្ឋក្នុងស្រុក អ៊ុយក្រែនទំនងជាបានវាយដណ្ដើមយកទីក្រុង Trostyanets មកវិញនៅក្នុងភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនពីកងទ័ពរុស្ស៊ី។
មន្ត្រីការពារជាតិអាមេរិក មួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីកំពុងវាយសម្រុករុលទៅមុខយឺតៗប៉ុណ្ណោះ។ មន្ត្រីខាងលើបញ្ជាក់ថា រុស្ស៊ីទំនងជាកាត់បន្ថយប្រតិបត្តិការលើដីជិតរដ្ឋធានីគីវ និងផ្ដោតលើតំបន់ Donbas ច្រើនជាង៕