ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ប្រមាណ ៥លានដូស ដែលផ្តល់ឲ្យកម្ពុជា បានចាប់ផ្តើមដឹកមកដល់រាជធានីភ្នំពេញហើយ និង ២ជើងបន្ថែមទៀត នឹងមកដល់នៅព្រឹកថ្ងៃស្អែក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតចិន បានអញ្ជើញទៅទទួលវ៉ាក់សាំងនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ប្រមាណ ៥លានដូស ដែលផ្តល់ឲ្យកម្ពុជា បានចាប់ផ្តើមដឹកមកដល់រាជធានីភ្នំពេញហើយ និង ២ជើងបន្ថែមទៀត នឹងមកដល់នៅព្រឹកថ្ងៃស្អែក។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មីផងដែរ៕