ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២

នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្តកំពង់ចាម ត្រូវពន្លឿនការដោះស្រាយប្រាក់គោលនយោបាយជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលាផងដែរ៕