លោក Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រាប់ថា អ៊ុយ​ក្រែ​នត្រូវ​បាន​ត្រៀមរួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី

អ៊ុយ​ក្រែ​ន៖ លោក Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រាប់ថា អ៊ុយ​ក្រែ​នត្រូវ​បាន​ត្រៀមរួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ជា​ប្រទេស​អព្យាក្រឹត​ជា​ផ្នែក​មួយ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ធានា​ដោយ​ភាគី​ទី​៣ និង​ដាក់​ចូល​ទៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​។​

 

លោក Zelenskyy បាន​បញ្ជាក់​ថា ការធានា​សន្តិសុខ និង​អព្យាក្រឹតដែល​ជា​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​របស់​យើង យើង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​៕