លោក មីន អោងឡាំង (Min Aung Hlaing) មេដឹកនាំមីយ៉ាន់ម៉ា បាននិយាយថា លោកនឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំង ហើយសន្យាតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់

(ណៃពិដោ)៖ លោក មីន អោងឡាំង (Min Aung Hlaing) មេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ ខែមិនា ឆ្នាំ២០២២នេះ បាននិយាយថា លោកនឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំង ហើយសន្យាតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់ផងដែរ ។

លោក មីន អោងឡាំង បានបញ្ជាក់ថា «ខ្ញុំចង់និយាយថាយោធាមីយ៉ាន់ម៉ា នឹងមិនធ្វើការចរចាជាមួយក្រុមភេរវករ និងអ្នកគាំទ្រ របស់ពួកគេដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់នោះទេ…ហើយនឹងតាមកម្ទេចពួកគេរហូតដល់ទីបញ្ចប់»