ទណ្ឌកម្មដែល ដាក់លើរុស្ស៊ី អាចនឹងត្រូវបានលុបចោល បើសិនជារុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែននោះ

(ឡុងដ៍)៖ លោកស្រី លីស ទ្រុស (Liz Truss) រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រាប់ឱ្យដឹងថា ទណ្ឌកម្មដែល ដាក់លើរុស្ស៊ី អាចនឹងត្រូវបានលុបចោល បើសិនជារុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែននោះ ។

លោកស្រី ទ្រុស សម្ភាសន៍ជាមួយសារព័ត៌មាន Telegraph កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានអះអាងថាអាចនឹងមានការដក ឬលុបចោលទណ្ឌកម្ម បើទីក្រុងម៉ូស្គូ ព្រមបកក្រោយវិញ។

លោកស្រីបញ្ជាក់ដូច្នេះថា «ទណ្ឌកម្មទាំងនោះអាចនឹងត្រូវបានលុបចោល ដរាបណាមួយបទឈប់បាញ់មួយយ៉ាងពេញលេញ និងការដកទ័ពចេញ ប៉ុន្តែវាក៏ត្រូវតែមានការប្ដេជ្ញាចិត្តផងដែរថានឹងមិនមានការឈ្លានពានណាមួយនៅពេលអនាគត»