លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី នៅថ្ងៃសុក្រខែមិនា បានបញ្ចាក់ថា «វាគឺជារឿងឆោតល្ងង់ក្នុងការជឿជាក់ថាទណ្ឌកម្មរបស់លោកខាងលិច អាចធ្វើឱ្យរដ្ឋាភិបាលមូស្គូរង្គោះរង្គើ»

(មូស្គូ)៖ លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី នៅថ្ងៃសុក្រខែមិនា បានបញ្ចាក់ថា «វាគឺជារឿងឆោតល្ងង់ក្នុងការជឿជាក់ថាទណ្ឌកម្មរបស់លោកខាងលិច អាចធ្វើឱ្យរដ្ឋាភិបាលមូស្គូរង្គោះរង្គើ»។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ម្សិលមិញ។

លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) បាននិយាយថា «ការដាក់ទណ្ឌកម្មនេះនឹងធ្វើឲ្យមាន សាមគ្គីភាពកាន់តែរឹងមាំក្នុងសង្គមរុស្ស៊ី ហើយស្របពេលដែលទណ្ឌកម្មមួយចំនួនបានផ្តោតជាពិសេសទៅលើពាណិជ្ជករជាមហាសេដ្ឋីរុស្ស៊ីដែល ពួកគេជឿជាក់ថាមានភាពស្និទ្ធស្នាលនឹងលោកប្រធានាធិបតីពូទីន, សួរថាតើពាណិជ្ជករធំៗទាំងនោះអាចមានឥទ្ធិពលលើថ្នាក់ដឹកនាំនៃប្រទេស ដែរឬទេ? ចម្លើយវាមិនអាចទៅរួចទេ»