ក្រុមជម្រើសជាតិបាល់ទាត់ ជប៉ុនបានយកឈ្នះម្ចាស់ផ្ទះ អូស្ត្រាលី ២-០ ដើម្បីកក់កៅអីទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 ប្រទេសកាតាហើយ។
បាល់ទាត់៖ កីឡាករ Kaoru Mitoma ខ្សែប្រយុទ្ធរបស់ក្លិប Brighton បានស៊ុតបញ្ចូលទី ឱ្យជប៉ុននៅនាទីទី៨៩ និង នាទីទី៩០+៤ ដើម្បីយកឈ្នះ អូស្ត្រាលី ២-០ ។ ដូច្នេះ ក្រុមបាល់ទាត់ ជប៉ុនបានកក់កៅអីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាហើយ។ ជ័យជំនះនេះធ្វើឱ្យ ក្រុមសាមូរ៉ៃជប៉ុន បានកៅអី World Cup ដោយស្វ័យប្រវត្តិ ទោះសល់មួយ ប្រកួតទៀតក្នុងដៃក៏ដោយ នេះជាលើកទី៧ ដែលជប៉ុនបង្ហាញខ្លួន នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាផងដែរ។
សូមបញ្ចាក់ថា អារ៉ាប៊ីសាអ៊ូឌីត ក៏មានកៅអី ទៅWorld Cup ដោយស្វ័យប្រវត្តិដែរ ទោះការប្រកួតយប់មិញ មិនអាចធ្វើអី ក្រុមម្ចាស់ផ្ទះចិន ដោយបានត្រឹមស្មើ ១ទល់និង១ ក៏ដោយ ។ ដោយឡែក អូស្ត្រាលីក៏មិនទាន់អស់ឱកាសដែរ ដោយនៅសល់ឱកាសប្រកួតវគ្គ Play-Off ដើម្បីបន្តក្តីសង្ឃឹមបានទៅលេង World Cupផងដែរ៕