នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ារីស ផេនី (Marise Payne) រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា អាជ្ញាធរអូស្រ្តាលីបានបញ្ចេញកញ្ចប់ ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងជនជាតិបេឡារុស រួមទាំងប្រធានាធិបតី លោក អាឡិចហ្សាន់ដឺ លូកាសឈិនកូ (Alexander Lukashenko) និងសមាជិកគ្រួសារ របស់លោក

(ស៊ីដនី)៖ បើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ារីស ផេនី (Marise Payne) រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា អាជ្ញាធរអូស្រ្តាលីបានបញ្ចេញកញ្ចប់ ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងជនជាតិបេឡារុស រួមទាំងប្រធានាធិបតី លោក អាឡិចហ្សាន់ដឺ លូកាសឈិនកូ (Alexander Lukashenko) និងសមាជិកគ្រួសារ របស់លោក។

លោកស្រី ម៉ារីស ផេនី (Marise Payne) បាននិយាយថា «រដ្ឋាភិបាលបេឡារុស ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អាឡិចហ្សាន់ដឺ លូកាសឈិនកូ នៅតែបន្តផ្តល់ ការគាំទ្រជាយុទ្ធសាស្រ្តដល់រុស្ស៊ី ខណៈដែលកងកម្លាំងយោធារបស់ពួកគេកំពុងវាយប្រហារលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន»