មិនគួរឱ្យជឿថា ក្រុមជម្រើសជាតិ អ៊ីតាលី អត់មានកៅអីទៅលេង World Cup ឆ្នាំ២០២២ ក្រោយចាញ់ ម៉ាសេដូនៀរ ខាងជើង ដោយលទ្ធផល ១ – 0 ។
បាល់ទាត់៖ ក្រុមជម្រើសជាតិ អ៊ីតាលី អស់ឱកាសទៅលេង បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាឆ្នាំនេះ ដោយថ្វីជើង ក្រុមជម្រើសជាតិ ម៉ាសេដូនៀរ ខាងជើង ក្នុងទឹកដីរបស់ខ្លួន ដោយលទ្ធផល ១ – 0 ក្នុងការប្រកួតវគ្គ Play-Off ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យជំនះ របស់ម៉ាសេដូនៀរ ខាងជើង នឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ Play-Off ជួបជាមួយ ព័រទុយហ្កាល់ ដែលបានយកឈ្នះ ទួរគី ៣ទល់នឹង១ នៅរាត្រីយប់មិញ ផងដែរ។
សូមជម្រាបថា ម៉ាសេដូនៀរ ខាងជើង នឹងត្រូវជួបប្រកូតជាមួយ ព័រទុយហ្កាល់ វគ្គផ្តាច់ព្រ័ត្រ Play-Off នៅថ្ងៃអង្គារសប្តាហ៍ក្រោយដើម្បីកក់កៅអី ទៅលេង World Cup 2022 នៅប្រទេសកាតា ៕