អឺរ៉ុប៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្ដាមេដឹកនាំលោកខាងលិច បានថ្កោលទោសការវាយលុករបស់ក្រុង Moscow លើប្រទេសអ៊ុយគ្រែន ជាអំពើព្រៃផ្សៃ ខណៈប្រជាពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងទីក្រុងមួយចំនួន ដែលរងការឡោមព័ទ្ធបានស្នាក់នៅក្នុងបន្ទប់ក្រោមដី ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍បានបង្កើនជំនួយ និងពង្រីកទំហំទណ្ឌកម្មទៅលើគោលដៅថ្មីៗរបស់រុស្ស៊ីផងដែរ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា លោក Putin បានរំលងបន្ទាត់ក្រហមរួចទៅហើយ ចូលទៅក្នុងភាពសាហាវព្រៃផ្សៃនៃសង្គ្រាមរុស្ស៊ីលើពលរដ្ឋអ៊ុយក្រែន៕