លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងថា រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G20

(ព្រុចសែល)៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងថា រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G20 ប៉ុន្តែ ចិនអះអាងថាគ្មានប្រទេសជាសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ។ បើតាមការផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានបញ្ចាក់ថា «ចម្លើយរបស់ខ្ញុំ នោះគឺរុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញ, តែយ៉ាងណាវាអាស្រ័យលើ G20 ទាំងមូល»

លោក បៃដិន បានបន្ថែមថា សមាជិកណាមួយ ដែលមិនឯកភាពឱ្យបណ្ដេញរុស្ស៊ីចេញទេ លោកយល់ឃើញថា អ៊ុយក្រែនក៏គួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនានាផងដែរ៕