អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា រុស្ស៊ីជាសមាជិកសំខាន់មួយនៃក្រុមប្រទេស G20 ហើយគ្មានសមាជិកណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញបានឡើយ

(ម៉ូស្គូ)៖ បើតាមកាផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា រុស្ស៊ីជាសមាជិកសំខាន់មួយនៃក្រុមប្រទេស G20 ហើយគ្មានសមាជិកណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញបានឡើយ។

លោក វ៉ាង វិនប៊ីន (Wang Wenbin)​ អ្នកនាំពាក្យក្រសួងការបរទេសចិន បានកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបនឹង សំណួរពាក់ព័ន្ធនឹងព័ត៌មានដែលថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងវាយតម្លៃថាគួរ ឬមិនគួរដករុស្ស៊ីចេញពី G20