(UN)៖ បើតាមការផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវសារជាថ្មីឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាបន្ទាន់ ខណៈប្រជាជនអ៊ុយក្រែនកំពុងរស់នៅក្នុងសភាពគ្រោះថ្នាក់។
លោក Antonio Guterres បានបញ្ជាក់ថា «សង្រ្គាមដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន វាជារឿងមិនអាចទទួលយកបានខាងសីលធម៌, គ្មានហេតុផលទាំងនយោបាយ និងយោធា»៕