សំណើរចំនួន៣ ពាក់ព័ន្ធបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា សំណើរទាំងបីនេះ ត្រូវបាន នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្វាគមន៍ និងឆ្លើយតបជាវិជ្ជមាន។
សូមជម្រាបថា សំណើរចំនួន៣នោះមានដូចជា ការបញ្ឈប់អំពើហិង្សា, ការផ្តល់ជំនួយមនុស្សធម៌ និងការដោះស្រាយបញ្ហានយោបាយ ផងដែរ៕